Sports

របៀបធ្វើជ្រក់ឆៃថាវស្រស់ៗស្រួយឆ្ងាញ់‬


១- ឆៃថាវ ៥ឬ៦មើម
២- ស្ករ
៣- អំបិល
៤- ទឹកខ្មេះ ឬក្រូចឆ្មារ
៥- ម្ទេស២ឬ៣ផ្លែ

១- យកឆៃថាវចិតសំបក លាងអោយស្អាត រួចហាន់ជាចំណិតប៉ុនចង្អុលដៃ
២- បន្ទាប់មកប្រលាក់អំបិល ២ស្លាបព្រាទុកចោល ទាល់តែចេញជាតិហាងអស់(ប្រហែល២ឬ៣ម៉ោង)
៣- យកឆៃថាវលាងទឹកអោយអស់ជាតិអំបិល រួចត្រាំទឹកត្រជាក់ចោលមួយសន្ទុះ ចាំស្រង់ចេញ ទុកអោយស្រស់ទឹក។
៤- បន្ទាប់មកលាយសរ្ក២ឬ៣ស្លាបព្រាបាយតាមចូលចិត្តផ្អែមតិចឬខ្លាំង ជាមួយទឹកខ្មេះ ឬទឹកក្រូចឆ្មារ៣ស្លាបព្រាច្របល់អោយសព្វល្អ ទុក១ថ្ងៃទៅ២ថ្ងៃជាការស្រេច។
៥- អាចញុំជាមួយត្រីអាំងឬ ត្រីចៀនក៏បាន។ ថែមម្ទេសពីលើបើចូលចិត្ត ។


របៀបធ្វើជ្រក់ឆៃថាវស្រស់ៗស្រួយឆ្ងាញ់‬ របៀបធ្វើជ្រក់ឆៃថាវស្រស់ៗស្រួយឆ្ងាញ់‬ Reviewed by phoeun phalla on 7:21 AM Rating: 5

No comments:

Events

Powered by Blogger.